Friday, December 30, 2016

អំពីស្រៈ

អំពីស្រៈ
១ សញ្ញាស្រៈ
សញ្ញាស្រៈសម្រាប់កត់សូរមានបីយ៉ាងគឺ៖
-សញ្ញាស្រៈកប់តួ
-សញ្ញាស្រៈភ្ជាប់តួ
-សញ្ញាស្រៈពេញតួ
សម្គាល់៖ សញ្ញាស្រៈមាន២ពួកគឺ សញ្ញាស្រៈនិស្ស័យ និងសញ្ញាស្រៈពេញតួ។
ក.សញ្ញាស្រៈកប់តួ
សញ្ញាស្រៈកប់តួគឺជាសញ្ញាស្រៈដែលមានស្រាប់ក្នុងសញ្ញាព្យញ្ជនៈ។ សញ្ញាស្រៈកប់តួកំណត់​​ដោយសញ្ញាដែលមានតាមទម្លាប់រួចមកហើយ​គឺ សញ្ញាស្រៈ ‍‍”  l ” សញ្ញាស្រៈកប់តួមាន [ɒ:],  អ’ [ ɒ ]  អ៊ [ə: ]
អ៊’ [ ə ] ​  ។
           
ខ.សញ្ញាស្រៈភ្ជាប់តួ
សញ្ញាស្រៈភ្ជាប់តួគឺជាសញ្ញាស្រៈដែលអាចប្រើបានជាមួយនឹងសញ្ញាព្យញ្ជនៈ ពួក​ ផង និងពួក អ៊    ផង។ សញ្ញាស្រៈភ្ជាប់តួមានរូបតែមួយ តែកត់សូរពីរយ៉ាងគឺ សូរពួក​ និងសូរពួក អ៊
-ស្រៈនិស្ស័យមាន ២០ តួ តាមការកំណត់របស់ក្បួនពីមុន[1] គឺ៖
                        ា         ិ          ី          ឹ          ឺ          ុ          ូ          ួ          ើ         ឿ        ៀ        េ         ែ         ៃ            ោ       ៅ       ុំ       ំ          ាំ      ះ                   

            -ស្រៈដែលបន្ថែមក្រោយមាន ៤ តួទៀតគឺ៖ ិះ                   ុះ                  េះ     ោះ ។
            -ស្រៈបីតួទៀតដែលមានក្នុងវចនានុក្រមគឺ៖ ឹះ                  ែះ ។            
សរុប ២០++=២៦
កំណត់សម្គាល់ៈ សញ្ញាស្រៈខ្លះមានឈ្មោះរបស់វាដូចជា៖
            ា = យារ
            ិ = ក្បៀស
            ី = ក្បៀសមួយ
            ុ = បុកជើង ឬ រុកជើង
            ូ = រុកជើងមូល
            ួ = រុកជើងបញ្ជុច
            េ = បាំងឈើ
            ើ = បាំងឈើក្បៀសមួយ
            ៀ = បាំងឈើរុកជើង
            ែ = គួច
            ៃ = លា
            ឴ = យារវាត់ឡើង​ ឬ យារវាត់សក់
            ំ = ដំលើ
            ះ = រះមុខ
            ôសម្គាល់៖ សញ្ញាស្រៈភ្ជាប់តួខ្មែរយើងមានតែមួយពួក តែសូរស្រៈមាន២ពួកគឺពួក និងពួក​ អ៊ ហេតុដូចនេះ យើងមិនដឹងអានវាដូចម្តេចទេ កាលណាវានៅម្នាក់ឯង។
គ. សញ្ញាស្រៈពេញតួ
            សញ្ញាស្រៈពេញតួគឺជាសញ្ញាស្រៈបែបបាលី សំស្រ្កឹត ។ សញ្ញាស្រៈបែបនេះអាចប្រើតែឯក​ឯងបាន ដោយពុំចាំបាច់ភ្ជាប់នឹងសញ្ញាព្យញ្ជនៈឡើយ។ សញ្ញាស្រៈពេញតួគឺជាសូររួមរវាងស្រៈនិងព្យញ្ជនៈ មាន ១៥ តួគឺ៖ អ អា ឥ ឦ  ឧ ឩ  ឫ ឬ ឭ ឮ ឯ ឰ ឱ ឪ ឳ ។
២ សូរស្រៈ
សូរស្រៈគឺជាសូរដែលបន្លឺចេញមកគ្មានទំនប់។ ក្នុងការបន្លឺសូរស្រៈនេះប្រដាប់បន្លឺគ្មានការប្រឹងដើម្បីបញ្ចេញសូរឡើយ។
សូរស្រៈអាចចែកតាម          
-សូរស្រៈពួក អ អ៊ (បញ្ចែក​ អ អ៊ )
-សូរស្រៈ វែង ខ្លី (បញ្ចែក វែង ខ្លី )
-សូរស្រៈ ទោល ផ្សំ (បញ្ចែក ទោល ផ្សំ )
-សូរស្រៈ ប្រកប
១. សូរស្រៈពួក អ អ៊                                 
ក. សូរស្រៈពួក មាន ១៦ តួ លើកលែងតែ អួ អឿ អៀ ចេញ៖
[ɒ:]               [ ɒ ]             អា [ a: ]            អា [ a ]                        អិ [ ɛ ]              អី [ ɛi ]   អឹ [ œ​ ]           អឺ [​​​​​​​​ œ: ]          អុ [ ]              អូ [ o: ]             អើ​ [  aə: ]                 អេ [ e]             អែ [ aɛ: , æ ]     អៃ[ ai , aj ]  អោ [ ao: ]        អៅ​ [ au ]                    

ខ. សូរស្រៈពួក អ៊ មាន ១៨ តួ លើកលែងតែ អ៊ួ អឿ​ អៀ
អ៊ [ə: ]              អ៊' [ ə ]              អ៊ា​ [ iə ]            អ៊ា' [ iə ]           អ៊ិ [ i ]               អ៊ី [ i: ]
អ៊ឹ [ ɯ ]             អ៊ឺ [ ɯ: ]             អ៊ុ [ u ]              អ៊ូ [ u: ]            អ៊ួ​ [ u:ə , ua ]    អ៊ើ [ ɤ:]
អ៊េ [ e: ]            អ៊ែ​ [ ɛ: ]            អ៊ែ’ [ ɛ ]            អ៊ៃ​ [ ei ]            អ៊ោ [ o: ]         
អ៊ៅ​ [ əu ]         អ៊័ [ oa: ]

ôសម្គាល់ៈ ស្រៈ​ អួ អឿ អៀ អាចជាពួក អ ក៏បាន ពួក អ៊ ក៏បាន ឧទាហរណ៍ កួរ គួរ តឿ ជឿ បៀរ​ ពៀរ ...

២. សូរស្រៈ​ វែង ខ្លី (បញ្ចែកវែង ខ្លី)
ក.ស្រៈវែង ( ខ្យល់បង្ហូរវែង ) មាន ២១ តួ៖
[ɒ:]               អ៊ [ə: ]              អា [ a: ]              អ៊ា​ [ iə ]            អ៊ី [ i: ]             
អឺ [​​​​​​​​ œ: ]            អ៊ឺ [ ɯ: ]              អូ [ o: ]             អ៊ូ [ u: ]             អើ​ [  aə: ]
អ៊ើ [ ɤ:]             អេ [ e ]             អ៊េ [ e: ]             អែ [ aɛ: , æ ]     អ៊ែ​ [ ɛ: ]
អោ [ ao: ]        អ៊ោ [ o: ]          អ៊័ [ oa: ]             អួ​ [ u:ə ]           អឿ [ ɯ: ə]   អៀ [ i:ə ]

ខ. សូរស្រៈខ្លី ជាស្រៈបន្លឺដោយដំណើរខ្យល់បង្ហូរខ្លី មាន ១៦ តួ៖
      ( កាត់យ៉ាងរហ័សដោយបំនិទនៃខ្សែ​​សម្លេង)
             អ' [ ɒ ]                        អ៊' [ ə ]                         អា' [ a ]                        អ៊ា' [ iə ]           អិ [ ɛ ]
            អ៊ិ [ i ]                          អី [ ɛi ]                       អឹ [ œ​ ]                           អ៊ឹ [ ɯ ]             អុ [
អ៊ុ [ u ]                       អ៊ែ' [ ɛ ]                        អៃ[ ai , aj ]                    អ៊ៃ​ [ ei ]            អៅ​ [ au ]
អ៊ៅ​ [ əu ]

៣.​ សូរស្រៈទោល ផ្សំ (បញ្ចែក ទោល ផ្សំ )
ក. សូរស្រៈទោល​ គឺសូរស្រៈកើតឡើងតែម្នាក់ឯង
            -ស្រៈពួក អ មាន ១០ តួ៖          ​​​​​​[ɒ:]              អ' [ ɒ ]             អា [ a: ]            អា' [ a ]
                                                            អិ [ ɛ ]              អឹ [ œ​ ]             អឺ [​​​​​​​​ œ: ]            អុ [
                                                            អូ​​​ [ :]              អេ [ e ]

            -​ ស្រៈពួក អ៊ មាន ១៤ តួ ៖​       អ៊ [ə: ]                   អ៊' [ ə ]             អ៊ិ [ i ]               អ៊ី [ i: ] 
                                                       អ៊ឹ [ ɯ ]             អ៊ឺ [ ɯ: ]           អ៊ុ [ u ]             អ៊ូ [ u: ]                                                             អ៊ួ​ [ u:ə , ua ]     អ៊ើ [ ɤ:]             អ៊េ [ e: ]            អ៊ែ​ [ ɛ:]
                                                   អ៊ែ' [ ɛ ]                អ៊ោ [ o: ]         

ខ.សូរស្រៈផ្សំ ជាការកើតឡើងដោយស្រៈទោលពីររលាយចូលគ្នា។
-ស្រៈផ្សំពួក អ​ ៖           អី [ ɛi ]             អើ​ [  aə: ]         អែ [ aɛ: , æ ]     អៃ[ ai , aj ]
                                    ​អោ [ ao: ]        អៅ​ [ au ]

-ស្រៈផ្សំពួក អ៊ ៖           អ៊ា​ [ iə ]            អ៊ា' [ iə ]           អ៊ៃ​ [ ei ]            អ៊ៅ​ [ əu ]        
អ៊័ [ oa: ]
-ស្រៈផ្សំពួក អ អ៊ ៖          អួ​ [ u:ə ]          អឿ [ ɯ:ə]        អៀ [ i:ə ]        

៤. សូរស្រៈប្រកបគឺជាការបន្សំសូរស្រៈនិងសូរព្យញ្ជនៈនៅខាងចុង៖
ក.សូរស្រៈប្រកបពួក
            -សូរស្រៈប្រកបនឹង ៖ អុម [ m ]             [ ɒm ]     អា[ am]
            -សូរស្រៈប្រកបនឹង ៖ អា​​​​​​​​​​​ហ​​​ [ ah ]        អិហ [ ɛh ]        អឹហ [ œh ]                                                       អេហ [ eh ]               អុហ [ h ]              [ ɒh ]

ខ. សូរស្រៈប្រកបនឹងពួក អ៊
            -សូរស្រៈប្រកបនឹង ៖ អ៊ុម [ um ]           អ៊'[ əm ]        អ៊័ម [ oa:m ]
            -សូរស្រៈប្រកបនឹង ៖ អ៊ា[ iəh ]          អ៊ិហ[ ih ]          អ៊ឹហ [ ɯh ]
                                                អ៊េហ[ e:h ]             អ៊ុហ[ uh ]         អ៊ួហ​  [ u:əh ]



[1] ឆាយ សុខៃ មូលដ្ឋានគ្រិះវេយ្យាករណ៍ខ្មែរសម្រាប់អ្នកសិក្សាគ្រប់កម្រិត

3 comments:

Search Here