Friday, December 30, 2016

វិភាគសូរព្យញ្ជនៈ # 5

ញ្ជនៈសូរស្ទះ (មានខ្យល់)

            ៣.៤.៣.១ សូរព្យញ្ជនៈ [ph] ផ.ភ (សូរស្ទះមានខ្យល់)
-រូបចំហៀងមាត់ៈ មុំថ្គាមតូច អណ្តាតធ្លាក់ចុះពេញទី ចុងអណ្តាតសង្កត់លើជើងធ្មេញខាងក្រោម។ សន្ទះដើមមាត់និងប្រហោងច្រមុះបិទពេញលេញ។ ឯខ្យល់ស្ទះដូចជាសូរ [p] ដែរ តែមានបញ្ចេញខ្យល់។
            -តាមវិធីផ្តិតក្រអូមៈ អណ្តាតមិនប៉ះក្រអូមទេ។ ដូចនេះសូរ [ph] ជាសូរបបូរមាត់ខ្យល់ស្ទះមានខ្យល់។
            -តាមខ្សែរលកសំឡេងនៃពាក្យ ផែ និងពាក្យ ភេ  ពុំធ្វើអោយខ្សែសំឡេងញ័រទេ ជាសូរថ្លង់។ ដូចនេះ [ph] ជាសូរបបូរមាត់ខ្យល់ស្ទះមានខ្យល់ថ្លង់។
            -បើជាខ្យល់ប្រកបជាសូរលេបដូច [p] ដែរ ដូចជា លាភ [li:ǝp]

សូរ [th] ថ.ធ
-រូបចំហៀងមាត់ៈ មុំថ្គាមតូច ការស្ទះមានបញ្ចេញខ្យល់ក្រោយពីសង្កត់ចុងអណ្តាតនិងកណ្តាប់អណ្តាត ទៅលើជើងធ្មេញលើនិងគន្លាក់ក្រអូម។
            -តាមវិធីផ្តិតក្រអូមៈ កណ្តាប់អណ្តាតសង្កត់ទៅលើជើងធ្មេញលើ មានរាងដូចកណ្តាប់ចង្អេរ។ ដូចនេះ [th] ជាសូរខ្យល់ស្ទះធ្មេញគន្លាក់ក្រអូមមានខ្យល់។
            -តាមខ្សែរលកសំឡេងនៃពាក្យ ថូ និងពាក្យ ធូរ សូរ [th] មិនធ្វើអោយខ្សែសំឡេងញ័រទេ។ ដូចនេះជាសូរ   ថ្លង់។
            រួមសេចក្តីមក [th] មានសូរខ្យល់ធ្មេញគន្លាក់ក្រអូមចុងអណ្តាតរាងកណ្តាប់ចង្អេរ មានខ្យល់ថ្លង់។ ថ្វីបើសំណេរខ្មែរមានប្រកបនឹង ថ.ធ ក៏ដោយ ក៏សូរនេះមិនមែនជាសូរប្រកបទេ ឧទាហរណ៍ៈ គូថ  ពិសោធ

No comments:

Post a Comment

Search Here