ដើម្បីបន្លឺសូរនេះ
ចុងអណ្តាតខំចុករង្វះមាត់នៅចន្លោះធ្មេញ ឯអណ្តាតមុខសង្កត់ទៅលើគន្លាក់ក្រអូម។
-តាមរូបចំហៀងមាត់
: មុំថ្គាមមានសភាពតូច ។
-តាមវិធីផ្តិតក្រអូម
:កណ្តាប់អណ្តាតសង្កត់ទៅលើជួរធ្មេញលើជារាងកណ្តាប់ចង្អេរបន្ទាប់មកសង្កត់ចុង អណ្តាតទៅគន្លាក់ក្រអូម។
ប្រហោងមាត់ប្រឹងទប់ខ្យល់
និងក្រោយពីទម្លាក់ចុងអណ្តាតយ៉ាងរហ័សអោយខ្យល់ចេញមកក្រៅដោយសន្ទះខ្យល់នោះខ្សោយណាស់។
ដូចនេះ [t] និង
[d] ជាសូរខ្យល់ស្ទះធ្មេញនិងគម្លាក់ក្រអូម។
-តាមខ្សែរលកសូរនៃពាក្យ
តា [ta:] និងពាក្យ ទៅ [tǝu] ។ សូរ [t] មិនធ្វើអោយសំឡេងញ័រទេ ដូចនេះគឺជាសូរថ្លង់។
ប៉ុន្តែសូរ [d] នៃពាក្យ ដេរ
[de:] និងពាក្យ ឌឺ [dɯ:] ធ្វើអោយចន្លោះខ្សែសំឡេងញ័រគឺជាសូរឮ។
សរុបមក៖ សូរ [t]
ជាសូរធ្មេញគម្លាក់ក្រអូមខ្យល់ស្ទះ ថ្លង់
សូរ [d] ជាសូរធ្មេញគម្លាក់ក្រអូមខ្យល់ស្ទះ ឮ។
បើជាខ្យល់ប្រកប [t]
គឺជាសូរលេប យើងអាចសម្គាល់ត្រឹមតែលក្ខណៈបន្លឺ ឯសូរ [d] មិនមែនជាសូរព្យញ្ជនៈប្រកបទេ។
ដោយ៖ រិទ្ធ បូរា
No comments:
Post a Comment