Friday, December 30, 2016

វិភាគសូរស្រៈទោល # 1

ក សូរស្រៈទោលមុខ

ក១ សូរស្រៈ អ៊ី [i:]
-​ តាមការថតចំហៀងប្រហោងមាត់ៈ ចុងអណ្តាតសង្កត់ទៅលើជើងធ្មេញមុខខាងក្រោម អណ្តាតមុខ​ពង់ត្រង់ឡើងទៅរកក្រអូមមុខ ដោយទុកចន្លោះមួយយ៉ាងចង្អៀត​ អណ្តាតក្រោយរាងកោងមកក្រោម។
-​ តាមវិធីផ្តិតក្រអូមៈ អណ្តាតប៉ះក្រអូមទាំងសងខាងយ៉ាងក្រាស់ពីថ្ពាល់មុខមកក្រោយ។ រនាំងក្រអូមងើបឡើងទៅប៉ះនឹងសន្ទះដើមមាត់ ដោយទុកអោយដំណើរខ្យល់ចេញគ្មានឈប់តាមមាត់។
ដូចនេះ ស្រៈ អ៊ី ជាសូរក្រអូមមុខតាមមាត់វែង ។
-​ តាមរូបខ្សែនៃពាក្យ ស៊ី [ si: ] និង រី [ ri: ] សូរ អ៊ី [ i: ] បានធ្វើខ្សែសំឡេងអោយញ័រគឺជា សូរឮ ។​
ដូចនេះ ស្រៈ អ៊ី [ i: ] ជាសូបិទក្រអូមតាមមាត់ ឮ ហើយវែង។
ô ស្រៈ អ៊ី [ i: ] ឮវែងនៅមុខព្យញ្ជនៈប្រកប ប៉.ព [p], ក.គ [ k ], [ m ],[ ƞ ], [ v ], [ ɳ ]
ដូចពាក្យ៖
            គ្រីប [ kri:p ]                 រីក [ ri:k ]          មីង [ mi:ƞ ]       លីវ [ li:v ]
            លីវ [ li:v ]                    
ôស្រៈ អ៊ី [ i: ]​ ឮសូរវែងនៅត្រង់ព្យាង្គសង្កត់ស្នូរ ដូចជា៖
            ពិធី[ pithi: ]     មុនី [ mumi: ]
ôស្រៈ អ៊ី [ i: ]​ ឮខ្លីវិញនៅត្រង់ព្យាង្គបន្ថើរស្នូរ ដូចជា៖
            ជីវិត [ ci:vit ]     មីសួ [ mi:su: ]

ក២ សូរស្រៈ អ៊ិ [i]


 -តាមរូប៖ អណ្តាតមុខពង់ឡើងទៅប៉ះពិដានរឹង ហើយបង្កើតបានជាចង្អូរមួយតូចចង្អៀតចំកណ្តាល​ក្រអូម អណ្តាតក្រោយក៏កោងទៅរកសន្ទះដើមមាត់។​ ការបន្លឺសូរនេះត្រូវការបិទយ៉ាងរហ័សនៃខ្សែសំឡេងកាត់អោយខ្លី។ គឺជាសូរក្រអូមខ្លីតាមមាត់។
            ដោយសារស្ដាប់នឹងស្ថេថូស្កូបនូវពាក្យ ៖ គិរី[ kiri:] , ពិធី [ pithi: ] សូរ[ i ] បានធ្វើឱ្យខ្សែសំឡេងញ័រ គឺជាសូរ ឮ ។
            ô ស្រៈអ៊ិ​ [ i ] ឮខ្លីជានិច្ច កាលណានៅមុខព្យញ្ជនៈប្រកប​ ៦ តួ គឺៈ​ ត.ទ [t], ច.ជ [c], ន.ណ [n],      ញ [ɲ], ល.ឡ [l], ហ.ស [h] 
            ជិត [ cit ]          លិច [ lic ]         មិន [ min ]        ជិះ [ cih ]          មិត [ mit ]        
            វិល [ vil ]          ជិន [ cin ]         ទិញ [ tiɲ ]q       វិះ​ [ vih ]           លិទ្ធ [ lit ]
            ô ស្រៈអ៊ិ​ [ i ] ឮខ្លីត្រង់ព្យាង្គសង្កត់សូរដូចជា​ កាពិ [ kapi ]

ក៣ សូរស្រៈ អេ [e:]

-តាមរូបថតចំហៀងប្រហោងមាត់៖ ចុងអណ្តាតសង្កត់ទៅលើជើងធ្មេញមុខខាងក្រោម។ អណ្តាតមុខកោងទៅរកក្រអូមមុខ ហើយអណ្តាតក្រោយទេរទៅរកសន្ទះដើមមាត់។ រនាំងក្រអូម និងសន្ទះដើមមាត់ បិទប្រហោងច្រមុះជិតទុកអោយខ្យល់វែងតាមមាត់។
            -តាមវិធីផ្តិតក្រអូម៖ អណ្តាតប៉ះពិដានទាំងសងខាងពីត្រឹមថ្គាមមកក្រោម។ ដូចនេះ ស្រៈ អេ [ e ] ជាសូរក្រអូមមុខវែងតាមមាត់។
            តាមរូបខ្សែរលកនៃពាក្យ ដេរ [ de: ] ស្រៈ អេ ធ្វើឱ្យញ័រដល់ខ្សែសំឡេងគឺជាសូរ ឮ​ ។ ដូចនេះ ស្រៈ អេ ជាសូរបិទវែងតាមក្រអូមមុខឮតាមមាត់។
            ô​ ស្រៈ អេ ឮវែងនៅមុខព្យញ្ជនៈប្រកប គឺ ប៉.ព [p], ត.ទ [t], [m], ន.ណ [n], [ƞ], [v],     ​​      ស [s], ល.ឡ [l] , [ɲ]
ដូចជា៖             ក្រេប [ kre:p ]               ឡេម [ le:m  ]               ឡេវ [ le:v ]                  
                        សេន [ se:n ]                ចេស [ ce:s ]                សេក [ se:k ]
                        ប្រេង [ bre:ƞ ]               កេល [ ke:l ]
            ôស្រៈ អេ ឮខ្លីនៅមុខព្យញ្ជនៈប្រកប​ c, ɲ, និង h ​ដូចជា៖
                        ម៉េច [ me:c ]                ដេញ [ de: ɲ ]               បេះ [ beh ]

 ក៤ សូរស្រៈ អិ [e]

-តាមរូបចំហៀងប្រហោងមាត់ៈ ចុងអណ្តាត និងអណ្តាតមុខក៏មានរបៀបដូចសូរស្រៈ អេ ដែរ។ ឯខ្នង   អណ្តាតពង់ឡើងទៅរកក្រអូមរឹង ហើយអណ្តាតក្រោយធ្លាក់ចុះមកក្រោមវិញ។ រនាំងក្រអូម និងសន្ទះដើមមាត់បិទប្រហោងច្រមុះជិត។ ការបញ្ចេញសំឡេងត្រូវសន្ទះខ្សែសំឡេងកាត់ឱ្យខ្លី។
            -តាមវិធីផ្តិតក្រអូមៈ អណ្តាតប៉ះក្រអូមយ៉ាងក្រាស់ពីត្រឹមធ្មេញចង្កូមមកក្រោយទុកចន្លោះអណ្តាត រាងស្រួចមករករនាំងដើមមាត់។ ដូចនេះ ស្រៈ អិ ជាសូរក្រអូមខ្លីតាមមាត់។
            -តាមការស្តាប់ដោយស្ថេថូស្កូបៈ ពាក្យ តិច [ tec ] និង​ បិត [ bet ] ធ្វើឱ្យខ្សែសំឡេងញ័រ គឺជា សូរ ឮ
            ô ស្រៈ អេ ឮខ្លីនៅមុខព្យញ្ជនៈប្រកប៖ ត,ទ​ [ t ] ច,​ជ [ c ]  ម​ [ m ]  ន,ណ​ [ n ] ɲ ]              ល,ឡ [ l ]  ហ.ស [ h ]  ដូចជា៖
            ហិត [ het ]       តិច [ tec ]         សិន [ sen ]      ចិញ្ចឹម [ ceɲcœm ]        បិត[ bet ]
            កិច្ច [ kec ]       ប៉ិន [ pen ]       ខិល [ khel ]     តិះ [ teh ]

 ក៥ សូរស្រៈ អ៊េ [e:]
-តាមរូប៖ អណ្តាតក្រោយកោងចូលមករកដើមមាត់ រនាំងក្រអូមងើបទៅរករនាំងដើមមាត់ដែលទុករន្ធមួយយ៉ាងតូច រវាងប្រហោងច្រមុះនិងប្រហោងមាត់។ ដូចនេះ ស្រៈ អ៊េ ជាសូរក្រអូមមុខវែងតាមមាត់។
-តាមរូបខ្សែរលកនៃពាក្យ ភេ [ phe: ] សូរ អ៊េ បានធ្វើសន្ទះខ្សែសំឡេងឱ្យញ័រ គឺជាសូរឮ។
ដូចនេះ អ៊េ ជាសូរបិទ បន្ទាប់ពីសូរ អ៊េ ក្រអូមមុខឮវែងតាមមាត់។
ô អ៊េ [ e: ] សូរនេះឮវែងនៅមុខព្យញ្ជនៈប្រកប​ ៖ ប៉.ព [ p ], ត.ទ [ t ], ក.គ [ k ], ន.ណ [ n ], ង [ ƞ ],      ​​     វ [ v ] [ s ], ល.ឡ [ l ], រr ] ដូចជា៖
            ពេប [ pe:p ]    ពេក​ [ pe:k ]    លេង [ le:ƞ ]    ជេរ [ ce:r ]      ទ្រេត [ tre:t ]   វេន [ ve:n ]
            ម្ទេស[ mte:h ]
ôអ៊េ [ e: ]​ ឮវែងនៅត្រង់ព្យាង្គសង្កត់សូរ ដូចជា៖ កន្ទេល [ kɒnte:l ]             ប្រទេស [ prɒte:h ] ទំនេរ [ tɔmne: ]
ôអ៊េ [ e: ] ឮខ្លីវិញកាលណាប្រកបនឹង ច.ជ [ c ], ញ [ ɲ ], ហ.ស [ h ] ដូចជា៖
            រេច[ rec ]         វេញ[ veɲ ]      វេះ [ veh ]       ភ្លេច [ phlec ]              ទន្ទេញ [ tɔnteɲ ]
            រទេះ [ rɔteh ] ខ្ទេច [ khtec ] លេញ[ leɲ ]   លេះ [ leh ]

ក៦ សូរស្រៈ អ៊េ' [e]
របៀបបន្លឺនៃសូរនេះមានលក្ខណៈដូចគ្នានឹងសូរស្រៈ អ៊េ ដែរ តែសរនេះត្រូវសន្ទះខ្សែសំឡេងកាត់អោយខ្លី ដូចមានឧទាហរណ៍ខាងលើនេះស្រាប់។
សូម្បីនៅត្រង់ព្យាង្គសង្កត់សូរក៏នៅតែឮខ្លីដដែលដូច : ទន្ទេញ [ tɔnteɲ ]          រទេះ [ rɔteh ]
ដូចនេះ អ៊េ ជាសូរបិទក្រអូមមុខ ខ្លី ឮតាមមាត់។

ក៧ សូរស្រៈ អ៊ែ [ ɛ:]

-តាមរូបចំហៀងប្រហោងមាត់ៈ ចុងអណ្តាតសង្កត់ទៅលើធ្មេញក្រោមខាងមុខ ខ្នងអណ្តាតមុខកោងបន្តិច​ទៅរកក្រអូមរឹង។
-តាមវិធីផ្តិតក្រអូមៈ អណ្តាតប៉ះពិដានទាំងសងខាងតាំងពីថ្គាមមកក្រោយ។ រនាំងក្រអូមផ្អឹបទៅនឹងសន្ទះដើមមាត់ ដោយទុកដំណើរខ្យល់អោយបង្ហូរចេញតាមមាត់។ គឺជាសូរពិដានវែងតាមមាត់។
សូរស្រៈ អ៊ែ​ [ ɛ: ] ក្នុងពាក្យ ព្រែ [ pr ɛ: ] និង ពាក្យ គែ [ k ɛ: ] ធ្វើឱ្យខ្សែសំឡេងញ័រគឺជាសូរឮ។
ដូចនេះ ស្រៈ អ៊ែ​ [ ɛ: ] ជាសូរបើកមធ្យមក្រូអូមវែងឮតាមមាត់។
ô ស្រៈ អ៊ែ​ [ ɛ: ] ឮវែងនៅមុខព្យញ្ជនៈប្រកប៖ ប៉.ព[ p ], ត.ទ [ t ], ក.គ [ k ], ម [ m ], ន.ណ [ n], ង [ ŋ ] ដូចជា៖
            លែប [ l ɛ:p ]     ពេទ្យ [ pɛ:t ]    រែក [ r ɛ:k ]     គែម [​​ k ɛ:m ]  ពែន [ p ɛ:n ]   ពែង [ p ɛ:ŋ ]
ô ស្រៈ អ៊ែ​ [ ɛ: ] ឮវែងត្រង់ព្យាង្គសង្កត់សូរ ដូចជា៖
            មមែ [ mɔm ɛ: ]             លង្វែក [ lɔŋvɛ:k ]         ព្រលែង [ prɔlɛ:ŋ ]
ôស្រៈ អ៊ែ​ [ ɛ: ] ឮខ្លី កាលណាបើប្រកបនឹងព្យញ្ជនៈ  [ h ] ដូចជា៖
            ល្មែះ [ lmɛh ]   ស្ពែះ [ spɛh ]  រែះ [ rɛh ]       ស្ទែះ [ spɛh ]   

ក៨ សូរស្រៈ អ៊ែ' [ɛ]
របៀបបន្លឺមានដូចសូរ ស្រៈ អ៊ែ ដែរ តែសូរស្រៈនេះត្រូវខ្យល់ព្យញ្ជនៈប្រកបធ្វើអន្តរាគមន៍កាត់អោយខ្លីទៅវិញ។
            ដូចនេះ ស្រៈ អ៊ែ​ ជាសូរបើកមធ្យមពិដានខ្លីតាមាត់។

ក៩ សូរស្រៈ អា [a:]

អណ្តាតស្ថិតនៅលើបាតថ្គាមក្រោម។ កណ្តាប់អណ្តាតប៉ះជួរធ្មេញក្រោមទាំងអស់។ ចុងអណ្តាតសង្កត់លើជើងធ្មេញមុខខាងក្រោម ខ្នងអណ្តាតពង់យ៉ាងបន្ថើរទៅរកក្រអូមមុខ។
-តាមវិធីផ្តិតក្រអូម៖ អណ្តាតឥតប៉ះក្រអូមទេ។​ រនាំងក្រអូមងើបឡើងតែបិទប្រហោងច្រមុះមិនជិតទេ។ ដូចនេះសូរ  អា ជាសូរមុខ ។
-តាមខ្សែរលកនៃពាក្យ តា [ ta: ]    ណា [ na: ]       ហា [ ha: ] សូរ អា ធ្វើឱ្យខ្សែសំឡេងញ័រគឺជាសូរឮ ដូចនេះ ស្រៈ អា ជាសូរមុខវែងតាមមាត់។
            ô សូរ អា [ a: ] ឮវែងនៅមុខព្យញ្ជនៈប្រកប៖ ប៉.ព [ p ], ត.ទ [ t ],  ក [ k ], ម [ m ], ន.ណ [ n ],        ញ [ ɲ ], ង [ ŋ ], វ [ v ], ស [ s ], ល.ឡ [ l ], រ [ r ],​ យ [ j ] ដូចជា៖
            ចាប [ ca:p ]     កាក [ ka:k ]    សាញ [ sa:ɲកាយ [ ka:j ]    ខាត [ kha:t ]   តាម [ ta:m ]
            តាង [ ta:ŋ ]      កាស[ ka:s ]   កាច [ ka:c ]     ខាន [ kha:n ]  កាល [ ka:l ]    កាវ [ ka:v ]
            ô សូរ អា [ a: ] ឮខ្លីនៅត្រង់ព្យាង្គបន្ថើរសូរ ដូចជា៖
            ប្រាកដ [ pra:kɒt ]         ប្រាថ្នា [ pra:than: ]      អាណា [ ana: ]                        សាលា [ sala: ]



No comments:

Post a Comment

Search Here