ព្យញ្ជនៈខ្យល់ច្រមុះ
៣.៤.៤.១ សូរ [m] ម៉.ម (ព្យញ្ជនៈខ្យល់ច្រមុះ)
-តាមរូបចំហៀងមាត់ៈ
មុមថ្គាមតូច ចុងអណ្តាតស្ថិតនៅលើជើងធ្មេញខាងក្រោមដូចជាសូរ [p] ដែរ ។ រនាំងក្រអូមធ្លាក់ចុះមកជិតអណ្តាតដើម្បីបើកផ្លូវអោយខ្យល់ចេញតាមច្រមុះ។
-តាមវិធីផ្តិតក្រអូមៈ ខ្នងអណ្តាតដេកស្ងៀមមិនប៉ះក្រអូមទេ
ដូចនេះ [m] ជាសូរខ្យល់ច្រមុះ។
-តាមសភាពខ្សែរលកសំឡេងនៃពាក្យ ម៉ែ និងពាក្យ មា សូរ
[m] ធ្វើអោយខ្សែសំឡេងញ័រ ជាសូរឮ។
រួមមក [m] ជាសូរបបូរមាត់លើ។ បើជាខ្យល់ប្រកបសូរនេះជាសូរលេប
ដូចជាពាក្យ តាម [ta:m] ដាំ [dam] ទុំ [tum]
។
សូរ [n] ន.ណ
-តាមរូបចំហៀងមាត់ៈ
មុមថ្គាមមានសភាពតូច។ ការរៀបចំសន្ទះខ្យល់មានសភាពដូចសូរ [t] និង
[d] ដែរ នៅពេលដែលសន្ទះខ្យល់ចេញតាមបំពង់ច្រមុះ
រនាំងក្រអូមត្រូវដាក់ចុះ។
-តាមវិធីផ្តិតក្រអូមៈ
កណ្តាប់អណ្តាតបានទប់ខ្យល់ក្នុងប្រហោងមាត់ជាប់ទុកសម្រាប់បញ្ចេញសូរស្រៈមកតាមមាត់វិញ។
ដូចនេះ [n] ជាសូរខ្យល់ច្រមុះកណ្តាប់អណ្តាត។
-តាមសភាពខ្សែរលកសំឡេងនៃពាក្យ
ណា [na:] និងពាក្យ នៅ [nǝu] សូរ [n] ធ្វើអោយខ្សែសំឡេងញ័រគឺជាសូរឮ។
រួមសេចក្តីមក [n]
ជាសូរគន្លាក់ក្រអូមធ្មេញកណ្តាប់ចុងអណ្តាត ឮ។
-បើជាសូរខ្យល់ប្រកប
សូរនេះជាលេប ដូចជា៖ មិន [min] មុន [mun]
ប្រាណ [pra:n] បុណ្យ [bun]
សូរ [ɲ] ញ៉.ញ
ចន្លោះធ្មេញស្ទើរតែគ្មាន បបូរមាត់មានសភាពដូចការបន្លឺសូរ [c] ដែរ
ទីបន្លឺៈ ក្រអូមកណ្តាល
ប្រដាប់បន្លឺៈខ្នងអណ្តាត
ដូចនេះ [ɲ]
ជាសូរក្រអូមកណ្តាលខ្នងអណ្តាត។
-តាមរូបចំហៀងមាត់ៈ
-ចុងអណ្តាតទល់ជើងធ្មេញមុខខាងក្រោម
-ខ្នងអណ្តាតពង់ឡើងសង្កត់យ៉ាងស្រាលលើក្រអូមកណ្តាល
-នៅពេលខ្យល់ចេញតាមច្រមុះ រនាំងក្រអូមដាក់ចុះ។
-តាមវិធីផ្តិតក្រអូមៈ អណ្តាតប៉ះបណ្តោយពិដានស្ទើរតែពេញ នៅសល់តែចង្អូរអណ្តាត
ដូចនេះ [ɲ] ជាសូរខ្យល់ច្រមុះ។
-តាមសភាពខ្សែរលកសំឡេងនៃពាក្យ
ញ៉ាំ [ɲam] និងពាក្យ
ញាំញី [ɲǝamɲi:] ធ្វើអោយខ្សែសំឡេងញ័រ
ដូចនេះ [ɲ] ជាសូរឮ។
រួមសេចក្តីមក [ɲ]
ជាសូរច្រមុះក្រអូមកណ្តាលខ្នងអណ្តាតឮ។ បើជាខ្យល់ប្រកប [ɲ] ជាសូរលេប ដូចពាក្យៈ
បាញ់ [baɲ] ត្បាញ [tba:ɲ] ។
សូរ [ŋ] ង៉.ង
-តាមរូបចំហៀងមាត់ៈ
ចុងអណ្តាតស្ថិតនៅលើជួរធ្មេញមុខខាងក្រោម រួចពង់ខ្នងអណ្តាតក្រោយទៅប៉ះនឹងរនាំងក្រអូម។
សន្ទះខ្យល់ចេញតាមច្រមុះ រនាំងក្រអូមបិទប្រហោងមាត់ជិត គឺជាសូរច្រមុះរនាំងក្រអូមគល់ អណ្តាត។
-តាមសភាពខ្សែរលកសំឡេងនៃពាក្យ
ង៉ក និងពាក្យ រងូ សូរ [ŋ] ធ្វើអោយខ្សែសំឡេងញ័រគឺជាសូរឮ។
រួមសេចក្តីមក [ŋ]
ជាសូរច្រមុះរនាំងក្រអូមគល់អណ្តាត។ បើជាខ្យល់ប្រកប [ŋ] ជាសូរលេបដូចជាពាក្យ៖
ជាង [ci:ǝŋ] មីង [mi:ŋ] រីង [ri:ŋ] ។
No comments:
Post a Comment