Friday, December 30, 2016

វិភាគសូរព្យញ្ជនៈ # 7

សូរ [kh] ខ.ឃ


-តាមរូបចំហៀងមាត់ៈ ចុងអណ្តាតសង្កត់លើជើងធ្មេញមុខខាងក្រោម រួចលើអណ្តាតមុខពង់ទៅរកក្រអូមរឹង ហើយគល់អណ្តាតខិតមកជិតរនាំងក្រអូម រួចទម្លាក់ចុះដើម្បីប្រលែងសន្ទះខ្យល់មកក្រៅយ៉ាងស្រាល។
            -តាមវិធីផ្តិតក្រអូមៈ រនាំងក្រអូមនិងកណ្តាប់គល់អណ្តាតក្រោយឃាំងសន្ទះខ្យល់ក្នុងប្រហោងមាត់។ ដូចនេះ [kh] ជាសូរខ្យល់ស្ទះមានខ្យល់។
            -តាមខ្សែរលកសំឡេងនៃពាក្យ ខែ និងពាក្យ ឃុំ សូរ [kh] មិនធ្វើអោយខ្សែសំឡេងញ័រទេ គឺជាសូរថ្លង់។
            រួមសេចក្តីមក [kh]​ ជាសូរខ្យល់ស្ទះ រនាំងក្រអូម គល់អណ្តាតមានខ្យល់ថ្លង់។ ទោះបីជាក្នុងសំណេរមានប្រកបនឹង ខ.ឃ ក៏ដោយ ក៏សូនេះឮត្រឹមតែលក្ខណៈជាសូរ [k] ខ្យល់លេបដដែល។
ឧទាហរណ៍ៈ មុខ [muk]  មេឃ [me:k]  ដូចនេះ [kh] មិនមែនជាខ្យល់ប្រកបទេ។

No comments:

Post a Comment

Search Here