អំពីប្រវត្តិតួអក្សរខ្មែរ
កំណើតអក្សរខ្មែរមានការអះកាងផ្សេងៗគ្នាពីអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ
ក៏ដូចជាអ្នកស្រាវជ្រាវជាតិបរទេសនានានៅលើសាកលលោក។
ក្នុងទីនេះខ្ញុំមិនបានលម្អិតពីសាវតារប្រភពកំណើតអក្សរខ្មែរអោយបានពិស្តារនោះទេ
គ្រាន់តែលើកយកចំនុចខ្លះមកបង្ហាញតែប៉ុណ្ណោះ។ ជាដំបូងខ្ញុំសូមលើកយកឈ្មោះអ្នកស្រាវជ្រាវមួយចំនួនតូចដែលខ្លួនខ្ញុំបានធ្វើការសិក្សាតាមដាមមកបង្ហាញជូនមានដូចជា
ព្រះភិក្ខុ វិរិយបណ្ឌិតោ ប៉ាង ខាត់ អ្នកប្រាជ្ញជាតិបារាំងឈ្មោះ បារថ
លោក លី ធាមតេង (សៀវភៅអក្សរសាស្ត្រខ្មែរ
បោះពុម្ភឆ្នាំ ១៩៦០) និងលោក ឌឺក គាម (សៀវភៅ ការសិក្សារអំពី
វិវត្តន៍នៃអក្សរខ្មែរ ផ្យាយដោយបណ្ណាល័យ អប្សរា ឆ្នាំ២០០០)
ឃើញថាការអះអាងអំពីកំណើតអក្សរខ្មែរមិនដូចគ្នាដោយអន្លើ។
ហេតុដូច្នេះហើយខ្ញុំសូមលើកជាគោលៗនៃកំណើតអក្សរខ្មែរដូចខាងក្រោម៖
ខ្មែរមានអក្សរសម្រាប់កត់ត្រា តាំងពីសម័យនគរភ្នំ
ឬហ្វូណន ក្នុងសតវត្សទី៦ នៃគ្រិស្តសករាជ ខ្លះថាតួអក្សរយកតាមអក្សរគ្រិន្ថៈ ( គ្រិន្ថ
ៈ មានន័យថា គម្ពីរ គឺអក្សរសម្រាប់កត់ត្រាក្នុងគម្ពីរច្បាប់ផ្សេងៗ
ជាអក្សរបែបឥណ្ឌាទក្ខិណាបថដែលកើតក្រោយអក្សរព្រហ្មី) ឯខ្លះទៀតថាយកតាមលំនាំអក្សរព្រហ្មី
(អក្សរព្រហ្មី ជាអក្សរបុរាណទី២របស់ឥណ្ឌា បានជាឈ្មោះថា ព្រហ្មី
មកពីពួកព្រាហ្មណ៍ជឿថាអក្សរនេះព្រះព្រហ្មជាអ្នកបង្កើត) ដែលជាអក្សរបែបសម័យបល្លវៈ
និងបាលុក្យៈ (លោក ឌ គាម) ។
តាំងពីជាតិខ្មែរយើងមានអក្សរមករហូតដល់បច្ចុប្បន្ននេះ
តាមអ្នកស្រាវជ្រាវខ្មែរយើងថា អក្សរខ្មែរកែប្រែសណ្ឋាន អក្សរ ១០ ដងហើយ។
បែបអក្សរដែលបរទេសស្រាវជ្រាវឃើញថា
នៅខ្វះបែបអក្សរម្យ៉ាងដែលទើបតែបែកចេញពីអក្សរព្រហ្មីមក។ មានដូចរូបខាងក្រោម[1]៖
ប្រវត្តិព្យញ្ជនៈ
ព្យញ្ជនៈដែលគេប្រើពីសម័យដើមជាព្យញ្ជនៈសំស្ក្រឹតមានចំនួនលើសពីចំនួនព្យញ្ជនៈបច្ចុប្បន្នពីរតួគឺ
ឞ និង ឝ ហៅថា ស-ប (ឞ) ស-ឝ
(ឝ) ឯ ស ដែលយើងប្រើសព្វថ្ងៃហៅថា ស-ល។
ឞ
និង ឝ គេប្រើនៅសតវត្សទី ១៧ ហើយមកដល់ គ.ស ១៧៤៧ ឃើញថាគេប្រើតួអក្សរ ស
ជំនួសវិញលើកលែងតែពីសម័យអង្គរទៅ។
ក្នុងសម័យបុរាណ
ព្យញ្ជនៈមុទ្ធជៈ ដ ឋ ឌ ឍ ណ ឡ និង ឞ ឝ
ទុកសម្រាប់ប្រើតែពាក្យមកពីបាលី សំស្ក្រឹត
ក្នុងពាក្យខ្មែរសុទ្ធលោកមិនប្រើទេ។ លោកយក៖
ត
ប្រើជំនួស ដ ឧទាហរណ៍ តល (ដល់)
ន ប្រើជំនួស ណ ឧទាហរណ៍ ឯនាម្យួ (ឯណាមួយ)
ល ប្រើជំនួស ឡ ឧទាហរណ៍ លេយ (ឡើយ)។
ប្រវត្តិស្រៈ
អក្សរឥណ្ឌាប៉ែកខាងត្បូង
ជាអក្សរសម្រាប់សរសេរភាសាក្លិង្គ និងភាសាសំស្ក្រឹតដែលជាភាសាពហុព្យាង្គ។
តាមធម្មតាភាសាពហុព្យាង្គប្រើស្រៈតិចណាស់។
ដើមឡើយខ្មែរយើងប្រើស្រៈដែលមានក្នុងតួអក្សរគឺស្រៈសំស្ក្រឹត ១៤ តួមាន៖ អ អា ឥ ឦ ឧ ឩ
ឫ ឬ ឭ ឮ ឯ ព្ធ ឱ ឪ និងនិគ្គហិត វិសជនីយ៍។
នៅក្នុងសតវត្សទី
១៤ ដែលយើងមានចម្លាក់សិលាចារឹកក៏ឃើញថាចំនួនស្រៈនៅដដែល។
តែក្រោយមកដោយសារភាសាយើងជាភាសាមានពាក្យឯកព្យាង្គ និងទ្វិព្យាង្គច្រើន
ដែលត្រូវការប្រើតួស្រៈច្រើនដើម្បីកុំឲ្យច្រឡំពាក្យគ្នា
តែខ្មែរយើងនៅសម័យបុរាណនៅតែទ្រាំប្រើចំនួនស្រៈតិចអស់រយៈរាប់រយឆ្នាំ
ដោយការប្រកាន់យកទំនៀមដើមតាមលំអានឥណ្ឌា។ ដូច្នេះហើយទើបយើងឃើញថា ចាស់បុរាណសរសេរពាក្យ
ម្វាយ (មួយ) តាមលំនាំដើមរហូតមកដល់សតវត្សទី ១០ តែនៅដើមសតវត្សទី ១១
មកទើបលោកកែប្រែមកសរសេរជា ម្វយ៑ វិញ។ រហូតមកដល់សតវត្សទី ១៨ ទើបមានស្រៈ អួ
ហើយក៏នៅសរសេរ ម្យួ ទៀត។
ប្រការមួយទៀតតាំងពីយើងទទួលអរិយធម៌ឥណ្ឌារហូតមកដល់ផុតសម័យសិលាចារឹក
(ស.វទី ១៤) ភាសាខ្មែរជាភាសាទី២ គឺជាភាសាសម្រាប់ជនសាមញ្ញ
ឯភាសាសម្រាប់ប្រើជាផ្លូវការក្នុងរាជការ ប្រើជាភាសាកាទូត
និងកត់ត្រាវិទ្យាផ្សេងៗជាដើម គេប្រើភាសាសំស្ក្រឹត។
ភាសាសំស្ក្រឹតជាភាសាពិបាករៀនណាស់
ត្រូវចំណាយពេលរាប់សិបឆ្នាំទើបអាចចេះចាំប្រើការបាន។ ប៉ុន្តែជាភាសាដែលមានក្បួនខ្នាតហ្មត់ចត់ប្រើការសម្រាប់សម្តែងការនឹកគិតរបស់មនុស្សបានដោយច្បាស់លាស់។
ដូច្នេះហើយទើបអ្នកសិក្សាខំប្រឹងរៀនសូត្រតែភាសាសំស្ក្រឹត ហើយខំតុបតែងថែទាំចម្លងទូកសំស្ក្រឹត តែធ្វេសប្រហែសមិនបានរៀបចំផ្ចិតផ្ចង់កំពង់ខ្មែរផងទេ។
ដោយយល់ភាសាខ្មែរខ្វះគ្រឿងសម្គាល់ខ្លះដាក់តាងសំឡេងមិនគ្រប់គ្រាន់ក៏មិនជាអ្វីដែរ
ព្រោះគេមិនប្រើភាសាខ្មែរក្នុងការណ៍សំខាន់ៗផង។
មកដល់ពាក់កណ្តាលសតវត្សទី១៤
ខ្មែរត្រូវជួបគ្រោះកាចដោយពួកសៀមដែលធ្លាប់ជាខេត្តចំណុះខ្មែរ
បានលើកទ័ពមកច្បាំងហើយយកជ័យជម្នះ និងយកបានក្រុងអង្គរ។
ពួកវាបានកេណ្ឌប្រមូលអ្នកប្រាជ្ញ គម្ពីរសិល្ប៍សាស្ត្រនានារបស់ខ្មែរទៅស្រុកសៀមអស់គ្មានសល់។
ឯខ្មែរយើងខំតែរត់គេចពួនដើម្បីបានរស់ មិនបានគិតគូរក្បួនខ្នាតអ្វីទាំងអស់
សមនឹងគ្មានគ្រូទៀតផង ភាសាសំស្ក្រឹតក៏រលត់សូន្យក្នុងប្រទេសខ្មែររវាងមួយតមនុស្ស
ព្រមទាំងវិជ្ជាការដែលយើងធ្លាប់អាស្រ័យភាសានោះផង។
មកដល់ដើមសតវត្សទី
១៥ រាជការបានចាកចោលក្រុងយសោធបុរៈ ភាសាសំស្រ្កឹតរលាយបាក់បែក ដោយឡែកនៅភាសាខ្មែរដែលវល្លិ៍ព័ទ្ធ
ដុះព្រៃមើលមិនយល់ ក៏ត្រូវបានគេមកកាប់ឆ្ការរៀបចំឡើងវិញ។
ការរៀបចំភាសាខ្មែរក្នុងគ្រាដំបូង បានធ្វើឡើងនៅសម័យលង្វែកក្នុងរជ្ជកាលព្រះបាទ អង្គចន្ទរាជា
និងព្រះបាទបរមរាជា ( ស.វទី ១៦) គឺធ្វើឡើងដោយយកតម្រាប់តម្រាខ្លះដែលសល់ពីសម័យអង្គរ។
នៅចុងសតវត្សទី
១៦ យើងមានស្រៈ អែ ថែមមួយទៀត ដោយពីមុនសរសេរជា កម្រតេង៑ លេង៑ (កម្រតែង លែង) ។
សំឡេង អៀ សរសេរជា អ្យា ដូចពាក្យ ទ្យាន (ទៀន)
ទៀតហើយបែរមកសរសេរជា អៀ វិញដូចជា បៀតបៀន រៀង...។
សំឡេង
អួ សរសេរដោយយកអឌ្ឍស្រៈ វ និងស្រៈ អូ ផ្សំគ្នា ឧ. វ៌ូច ឫ
វ៌្វូច (រួច)។
ក្នុងសម័យនោះឯង
សៀមបានមកវាយកម្ទេចក្រុងលង្វែក ហើយប្រមូលយកគម្ពីរ ក្បួនខ្នាត
អ្នកចេះដឹងទាំងឡាយយកទៅអស់។ តាំងពីនោះមក ខ្មែរយើងសរសេរពាក្យដែលកម្ចីពីបាលី
សំស្ក្រឹត លែងត្រូវទៀតហើយ។
រហូតមកដល់ចុងសតវត្សទី
១៧ នៅរជ្ជកាលព្រះបាទជ័យជេដ្ឋាទី៤ ភាសាខ្មែរបានលូតលាស់ឡើងវិញ
ដោយកាលព្រះរាជានៅកុមារភាព ទ្រង់យាងទៅសិក្សានៅប្រទេសសៀម ទើបឱវាទអារ្យធម៌សៀមបានផ្សាយចូលមកក្នុងស្រុកខ្មែរតាំងពីនោះមក។
មកដល់ឆ្នាំ
១៧០១ ទើបយើងមានស្រៈ
អឺ (គឺ)
អួ (ជួយ)
អើ (កើត)[2]
អឿ (គ្រឿង)[3]
អៀ (តេះដៀល)[4]
ប៉ុន្តែស្រៈថ្មីទាំងនេះជួនកាលក៏ប្រើ
ជួនកាលក៏នៅសរសេរបែបពីដើម ដូចជា គិ (គឺ) ព្រូយ (ព្រួយ) បើកេត (បើកើត) ...។
ស្រៈ
អឹ កើតក្រោយគេបង្អស់ តែមិនប្រាកដថាកើតនៅរជ្ជកាលណាទេ។
ក្នុងសម័យអង្គរយើងឃើញមានប្រើនិគ្គហិតដាក់ពីលើស្រៈ អិ មួយគ្រាដែរ
តែឲ្យអានទៅតាមសំស្ក្រឹតគឺ និគ្គហិតបញ្ចេញសំឡេងដូចខ្យល់ ម ដូចពាក្យថា ថ្នឹ
ដែលមានក្នុងសិលាចារឹកប្រាសាទកំផឹស (K.668 គ.ស ៩៧២) ។ ពាក្យ ថ្នឹ
នេះត្រូវនឹងពាក្យខ្មែរបច្ចុប្បន្ន ធ្នឹម ក្នុងធ្នឹមអំពរ។
និគ្គហិតក្នុងសម័យបុរាណមានការប្រើច្រើនយ៉ាងជាងសព្វថ្ងៃ។
ឯសំឡេងដូចខ្យល់ ម ទាំងអស់ក្រៅពីដាក់លើស្រៈ៖
អ ជា អំ (សំល = សម្ល )
អា ជា អាំ (ប្រាំ)
អុ ជា អុំ (ខ្ញុំ)
ដូចក្នុងសម័យបច្ចុប្បន្ននេះ
នៅមានដាក់់លើស្រៈ៖
អិ ( ថ្នឹ
= ធ្និម ) អេ (តេំ =ដើម) អោ (ករោំ = ក្រោម ។
([1] ) មេរៀនទី១២ ទំព័រ
១៧៦ ភាសារខ្មែរថ្នាក់ទី១២ ក្រសួងអប់រំយុវជន និងកីឡា ដោយរោងពុម្ពអប់រំ
បោះពុម្ព ឆ្នាំ២០០៨
[2]
នៅដើមនៃស.វទី ១៧ កាលយើងមិនទាន់មានស្រៈ អើ នៅឡើយ
យើងមានកត់សំឡេង អើ តាមសៀមខ្លះ។ ដើមដំបូងយើងឃើញមានចំពោះពាក្យ
បើក្នុងសិលាចារឹកលេខ ១០ គ.ស ១៦២៨ (សៀវភៅសិលាចារឹកនគរវត្ត) សរសេរម្តងៗជា ប្អេហ
។ កាលនោះសៀមនៅសរសេរមានជើងតាមយើង ប្រសិនបើសរសេរតាមបែបសៀមឥឡូវនេះជា បេអ អានថា
បើ ។
[3]
ចំពោះពាក្យ មឿង
ដែលជាពាក្យសៀមឃើញមានសរសេរដំបូងជា ម្អើង សិលាចារឹកលេខ ៨ គ.ស ១៦២៨
សព្វថ្ងៃសៀមសរសេរ មើអង។
[4] ស្រៈ អៀ នៅពាក់កណ្តាលស.វទី ១៧
មានសរសេរជា េអិ្យ ឧ. េរិ្យង (រឿង) េបិ្យត េបិ្យន (បៀតបៀន)។ សៀម រើយង អានថា រឿង។
ដោយ,,រិទ្ធ បូរា អនុបណ្ឌិតអក្សរសាស្ត្រខ្មែរ
ដោយ,,រិទ្ធ បូរា អនុបណ្ឌិតអក្សរសាស្ត្រខ្មែរ
1xbet - The 1xbet app for Android - 2M & 3MB | mr.bet
ReplyDeleteDownload and install 1xbet app 1xbet 먹튀 for Android on your Android or iOS 파라오 바카라 device from Mr.bet. View Details and 토토 사이트 코드 Similar Apps. 벳 365