អក្សរ
តាមពាក្យសំស្ក្រឹតមានន័យថា ទន់ភ្លន់ អាចបត់បែនបាន
អាចយកទៅច្នៃបានតាមការផ្សំជាមួយស្រៈ និងតាមការប្រកបជាមួយព្យញ្ជនៈមួយទៀត ឬតាមការផ្សំជាមួយជើងអក្សរណាមួយ។
អក្សរ
ឬអក្ខរៈ អាចហៅម្យ៉ាងទៀតថា “វណ្ណ” មានចែកជាបីក្រុមគឺ៖
១.ព្យញ្ជនៈមាន
៣៣ តួ
២.
ស្រៈពេញតួមាន ១២ តួ
៣.
ស្រៈនិស្ស័យពីមុនមាន ២១ តួ តែត្រូវបន្ថែម ៧ តួ ទៀតបានទៅជា ២៨ តួ បើគិតជាសំឡេង
តែបើគិតតែរូបមាន ២៧ តួ ព្រោះតួស្រៈ អ មាននៅគ្រប់ព្យញ្ជនៈទាំងអស់រួចស្រេចហើយ។
៣.
អំពីព្យញ្ជនៈ
៣.១. សញ្ញាព្យញ្ជនៈ
គេខ្ចីពាក្យសម្គាល់ខ្លួនមនុស្សមកប្រើដើម្បីសម្គាល់ចំណែកផ្សេងៗនៃសញ្ញាព្យញ្ជនៈ។
(១)
(២) ក ង ច ដ ថ ញ ម ន ទ
(៣)
១.អក្សរបីតួខាងចុង ម ន ទ
មិនលើសពីបន្ទាត់ផ្តេក លើ -ក្រោមទេ។ ផ្នែកខាងលើនៃសញ្ញាព្យញ្ជនៈ
ក គ ត ភ មានឈ្មោះថា សក់ ។ គេប្រើសក់ ក “ ៊ “ ជាវណ្ណយុត្តិ។
២.
ផ្នែកទី២ នៅចន្លោះបន្ទាត់ទាំងពីរហៅថា តួអក្សរ ។
៣.
ផ្នែកទី៣ ហៅថា ជើង ។
ក.សញ្ញាព្យញ្ជនៈមាន ៣៣ តួ និងចែកជា ៦ វគ្គ៖
ក
វគ្គ ក ខ គ ឃ ង
ច វគ្គ ច ឆ ជ ឈ ញ
ដ វគ្គ ដ ឋ ឌ ឍ ណ
ត វគ្គ ត ថ ទ ធ ន
ប វគ្គ ប ផ ព ភ ម
សេសវគ្គ យ រ ល វ ស
ហ ឡ អ
+ បញ្ហាពិសេសនៃតួព្យញ្ជនៈខ្លះ
-ព្យញ្ជនៈ ប + ា = ហ
គេមិនអានថា “ បា “ ទេ ព្រោះតួនេះជាតួអក្សរ ហ ។ ដូច្នេះហើយបានជា បុព្វបុរសខ្មែរត្រូវដោះស្រាយធ្វើបែបណាអោយបាន
“ បា “ ។
- បញ្ហាមួយទៀត គឺបញ្ហាសញ្ញាព្យញ្ជនៈ ញ ដែលជាបញ្ហាធំជាងបញ្ហាខាងលើទៅទៀត។
ក្រៅពីព្យាង្គតម្រួតយើងឥតមានបញ្ហាទេដូចជា ញ + ី = ញី ដដែលឥតប្រែរូបរាងទេ ប៉ុន្តែបើប្រើក្នុងព្យាង្គតម្រួតវិញ
យើងមានបញ្ហាមួយចំនួនដែលបុព្វបុរសយើងបានដោះស្រាយដោយប្រើការសន្មតដូចជាពាក្យ ខ្ញី,
ផ្ញើ ជើង ញ ប្តូរទៅ
“ ្ញ “ ។ ប៉ុន្តែក្នុងពាក្យ បញ្ញើ ជើង ញ ទៅជា “ ញ “ វិញ ។ រីឯអក្សរ ញ ខាងលើបែរជាមាន
រូបរាងដូចជា “ ពា “ ដែលបុព្វបុរសយើងបានសន្មតថាជាអក្សរ “ ញ “ ។
ខ.អំពីជើងព្យញ្ជនៈ
ក្ក ខ្ខ គ្គ ឃ្ឃ ង្ង
ច្ច ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ
ដ្ត ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ
ត្ត ថ្ថ ទ្ទ ធ្ធ ន្ន
ប្ប ផ្ផ ព្ព ភ្ភ ម្ម
យ្យ រ្រ ល្ល វ្វ ស្ស ហ្ហ ឡ អ្អ ។
៣.២
សូរព្យញ្ជនៈ
សូរព្យញ្ជនៈ គឺជាសូរសំឡេងដែលកើតមកពីដំណើរខ្យល់តាមបំពង់សំឡេង
បន្លឺឡើងដោយមានទំនប់ប្រកប មានភាពពុំច្បាស់លាស់ ។
៣.២.១ ការបន្លឺសំឡេង
សូរសំឡេងត្រូវប្រកបដោយលក្ខណៈបីយ៉ាងគឺៈ
លក្ខណៈបន្លឺ លក្ខណៈខ្យល់ និងលក្ខណៈឮ។
៣.២.១.១ លក្ខណៈបន្លឺៈ សំដៅយករបៀបចំ
និងចលនានៃប្រដាប់សំឡេង។ ប្រដាប់សំឡេងចែកជា ប្រដាប់បន្លឺ និងទីបន្លឺ។
ក.ប្រដាប់បន្លឺៈ
សំដៅយកប្រដាប់សំឡេងមានចលនាអាចកម្រើក និងផ្លាស់ប្តូរទីកន្លែងបាន។
វានៅផ្នែកខាងក្រោមនៃប្រហោងមាត់។ ប្រដាប់បន្លឺមាន៖
១.បបូរមាត់ក្រោម
២.ធ្មេញក្រោម
៣.អណ្តាត
(ចុងអណ្តាត ខ្នងអណ្តាត និងគល់អណ្តាត)
៤.ខ្សែសំឡេង
ខ.ទីបន្លឺៈ
សំដៅយកប្រដាប់សំឡេងគ្មានចលនា ពុំអាចកម្រើក និងផ្លាស់ប្តូរទីកន្លែងបាន។ វានៅផ្នែកខាងលើនៃប្រហោងមាត់។
ទីបន្លឺមាន៖
១.បបូរមាត់លើ
២.ធ្មេញលើ
៣.គន្លាក់ក្រអូម
៤.ក្រអូម
( ក្រអូមមុខ ក្រោយ និងកណ្តាល)
៥.សន្ទះដើមមាត់
៦.សន្ទះខ្សែសំឡេង។
+ តាមធម្មតាលក្ខណៈបន្លឺសូរសំឡេងចែកជាៈ
១.
សូរបបូរមាត់ កើតត្រង់បបូរមាត់
២.
សូរធ្មេញ
៣.សូរគន្លាក់ក្រអូម
៤.សូរក្រអូមមុខ
៥.សូរក្រអូមក្រោយ
៦.
សូរក្រអូមកណ្តាល
៧.
សូរដើមមាត់
( សន្ទះដើមមាត់ )
៨.
សូរខ្សែសំឡេង កើតត្រង់ខ្សែសំឡេង
៣.២.១.២ លក្ខណៈខ្យល់ៈ
ដំណើរខ្យល់ចេញពីសួត ឬបឺតចូលតាមមាត់ ឬចូលតាមច្រមុះតែងឆ្លងកាត់តាមបំពង់ខ្យល់
និងសន្ទះខ្សែសំឡេង។ ក្នុងចលនាចេញ ចូល ខ្យល់ប៉ះនឹងទីបន្លឺផង និងប្រដាប់បន្លឺផង។
តាមលក្ខណៈខ្យល់សូរសំឡេងចែកជាៈ
១.
សូរមានខ្យល់ និងគ្មានខ្យល់
២.
សូរខ្យល់ស្ទះ
៣. សូរខ្យល់ច្រមុះ
៤. សូរខ្យល់បង្ហូរត្រដុស
៥. សូរខ្យល់វែង
និងសូរខ្យល់ខ្លី
៣.២.១.៣ លក្ខណៈឮៈ
ភាពឮនៃសូរសំឡេងមានពីរយ៉ាងគឺ ឮតាមត្រចៀក និងឮតាមភាពរំញ័រនៃខ្សែសំឡេង។
ភាពឮក្នុងទីនេះសំដៅយកភាពឮតាមបែបរំញ័រនៃខ្សែសំឡេង។ ដូច្នេះសូរសំឡេងដែលបន្លឺឡើងធ្វើអោយខ្សែសំឡេងញាប់ញ័រហៅថា
សូរឮ រីឯសូរសំឡេងណាដែលបន្លឺឡើងពុំធ្វើអោយខ្សែសំឡេងញាប់ញ័រហៅថា សូរថ្លង់។ សូរព្យញ្ជនៈចែកជា៖
-សូរតាមលក្ខណៈ បន្លឺ
-សូរតាមលក្ខណៈ ខ្យល់
-សូរតាមលក្ខណៈ ឮ
សូរតាមលក្ខណៈ
បន្លឺ
តាមលក្ខណៈបន្លឺ សូរព្យញ្ជនៈអាចចែកជា៖
-សូរព្យញ្ជនៈដែលកើតត្រង់បបូរមាត់ដូចជា ប, ប៊ [ b ] ប៉, ព [ p ] ផ, ភ [ ph ] ម៉, ម [ m ]
-សូរព្យញ្ជនៈដែលកើតត្រង់ធ្មេញមុខមាន៖ វ, វ៉ [ v ]
-សូរព្យញ្ជនៈដែលកើតត្រង់គន្លាក់ក្រអូមមាន៖ ដ,ឌ [ d ] ត,ទ [ t ] ថ,ធ,ឋ,ឍ [ th ] ណ,ន,ន៉ [ n ] ល,ល៉, [ l ] ស,ស៊ [ s ]
-សូរព្យញ្ជនៈដែលកើតត្រង់ក្រអូមមុខ៖ រ,រ៉ [ r ]
-សូរព្យញ្ជនៈដែលកើតត្រង់ក្រអូមកណ្តាល៖ ច ជ [ c ]
ឆ, ឈ [ ch ] ញ, ញ៉ [ ɲ ] យ, យ៉ [ j ]
-សូរព្យញ្ជនៈដែលកើតត្រង់ក្រអូមក្រោយៈ ក,គ [ k ] ខ,ឃ
[ kh ] ង៉,ង [ ƞ ]
-សូរព្យញ្ជនៈដែលកើតត្រង់សន្ទះដើមមាត់ៈ ហ,ហ៊ [ h ]
-សូរព្យញ្ជនៈដែលកើតត្រង់សន្ទះខ្សែសំឡេងៈ អ,អ៊ [ ? ]
៣.៣
ប្រភេទសូរព្យញ្ជនៈខ្មែរ
៣.៣.១ ពួកខ្យល់ស្ទះ
១- [p] ប៉.ព ព្យញ្ជនៈខ្យល់ស្ទះបបូរមាត់ឥតខ្យល់ ថ្លង់
២- [b] ប.ប៊ ព្យញ្ជនៈខ្យល់ស្ទះបបូរមាត់ឥតខ្យល់ ឮ
៣- [t] ត.ទ ព្យញ្ជនៈខ្យល់ធ្មេញគន្លាក់ក្រអូមឥតខ្យល់
ថ្លង់
៤- [d] ដ.ឌ ព្យញ្ជនៈខ្យល់ធ្មេញគន្លាក់ក្រអូមឥតខ្យល់ ឮ
៥- [c] ច.ជ ព្យញ្ជនៈខ្យល់ក្រអូមកណ្តាលខ្នងអណ្តាតឥតខ្យល់
ថ្លង់
៦- [k] ក.គ ព្យញ្ជនៈខ្យល់ស្ទះរនាំងក្រអូមគល់អណ្តាតឥតខ្យល់
ថ្លង់
៧- [ph] ផ.ភ ព្យញ្ជនៈខ្យល់ស្ទះបបូរមាត់មានខ្យល់
ថ្លង់
៨- [th] ថ.ធ ព្យញ្ជនៈខ្យល់ស្ទះធ្មេញគន្លាក់ក្រអូមអណ្តាតមុខមានខ្យល់
ថ្លង់
៩- [ch] ឆ.ឈ ព្យញ្ជនៈខ្យល់ស្ទះក្រអូមកណ្តាលខ្នងអណ្តាតមានខ្យល់
ថ្លង់
១០- [kh] ខ.ឃ ព្យញ្ជនៈខ្យល់ស្ទះរនាំងក្រអូមអណ្តាតក្រោយមានខ្យល់
ថ្លង់
១១- [?] អ ព្យញ្ជនៈខ្យល់ស្ទះចន្លោះខ្សែសម្លេង
ថ្លង់
៣.៣.២ ពួកខ្យល់ច្រមុះ
១- [m] ម៉.ម ព្យញ្ជនៈខ្យល់ច្រមុះ
បបូរមាត់ ឮ
២- [n] ន.ណ ព្យញ្ជនៈខ្យល់ច្រមុះគន្លាក់ក្រអូមអណ្តាតមុខ
ឮ
៣- [ɲ] ញ៉.ញ ព្យញ្ជនៈខ្យល់ច្រមុះក្រអូមកណ្តាលខ្នងអណ្តាតលើ
ឮ
៤- [ŋ] ង៉.ង ព្យញ្ជនៈខ្យល់ច្រមុះរនាំងក្រអូមគល់អណ្តាត
ឮ។
៣.៣.៣ ពួកខ្យល់បង្ហូរ ឬខ្យល់ត្រដុស
១- [v] វ៉.វ ព្យញ្ជនៈផ្លុំ បបូរមាត់ធ្មេញឥតខ្យល់ លឺ
២- [s] ស.ស៊ ព្យញ្ជនៈខ្យល់ត្រដុសចង្អៀតធ្មេញ
អណ្តាតមុខឥតខ្យល់ ថ្លង់
៣- [l] ឡ.ល ព្យញ្ជនៈខ្យល់បង្ហូរខាងគន្លាក់ក្រអូមឥតខ្យល់ ឮ
៤- [r] រ៉.រ ព្យញ្ជនៈខ្យល់បង្ហូរញ័រ
ចុងអណ្តាតគន្លាក់ក្រអូមឥតខ្យល់ ឮ
៥- [j] យ៉.យ ព្យញ្ជនៈខ្យល់ត្រដុសចង្អៀតក្រអូមខ្នងអណ្តាតឥតខ្យល់
ឮ
៦- [h] ហ.ហ៊ ព្យញ្ជនៈខ្យល់បង្ហូរដើមមាត់ មានខ្យល់ ថ្លង់។
ខ្ញុំចាប់អារម្មណ៍នៅត្រង់នេះណាស់ តែខ្ញុំមិនអាចស្វែងរកវិធីប្រាប់អ្នកដទៃនូវឧ. [d] សូរជាសំណេរវិញយ៉ាងណា?
ReplyDeleteh សូរជាសំណេរវិញយ៉ងណា?
ReplyDeleteតើខ្ញុំចង់រកចំណុចបន្តពីមេរៀនខាងលើតាមវិធីណា?
ReplyDelete