Friday, December 30, 2016

វិភាគសូរព្យញ្ជនៈ # 4

សូរ [k] ក.គ
ការថតចំហៀងមាត់ : សង្កត់ចុងអណ្តាតមកលើជើងធ្មេញក្រោម រួចលើកអណ្តាតមុខត្រង់ទៅរករនាំងក្រអូម ខ្នងអណ្តាតប៉ះនឹងពិដានរឹង។
            -តាមវិធីផ្តិតក្រអូម : សភាពប៉ះពិដានទាំងសងខាង រនាំងក្រអូមនិងកណ្តាប់អណ្តាតជាទម្នប់ឃាំងសន្ទុះខ្យល់ក្នុងបំពង់ច្រមុះ។
            ដូចនេះ [k] ជាសូរព្យញ្ជនៈខ្យល់ស្ទះរនាំងក្រអូមនិងគល់អណ្តាត។
            -តាមរលកសូរនៃពាក្យ កី [kɛi]​ និងពាក្យ គោ [ko:] សូរ [k] មិនធ្វើអោយខ្សែសំឡេងញ័រទេ គឺជាសូរថ្លង់។
            -បើជាខ្យល់ប្រកបសូរ [k] គ្មានលក្ខណៈឮទេ គឺជាសូរលេប។
            -សូរ [k] បើប្រកបជាមួយស្រៈ
ខ្លី ជាសូរព្យញ្ជនៈចន្លោះខ្សែសំឡេងក្នុងពាក្យ ដាក់ [dak] ទុក [tuk]
សរុបមក សូរ [p], [b], [t], [d], [c], [k] ត្រូវបន្លឺដោយគ្មានខ្យល់ ព្រោះថាបើយើងដាក់បាតដៃពីមុខបបូរមាត់ឃើញថាគ្មានសន្ទុះខ្យល់មកប៉ះដៃទេ។ ម្យ៉ាងទៀតដោយសូរនេះជាសូរខ្យល់ស្ទះ យើងអោយឈ្មោះថា ខ្យល់ស្ទះឥតខ្យល់។ 

No comments:

Post a Comment

Search Here