-រូបចំហៀងមាត់ៈ ចុងអណ្តាតខិតមកជិតជួរធ្មេញមុខខាងក្រោម អណ្តាតមុខពង់ទៅប៉ះក្រអូមមុខហើយទម្លាក់មកក្រោមវិញដើម្បីប្រលែងខ្យល់។
-តាមវិធីផ្តិតក្រអូមៈ
ខ្នងអណ្តាតរុញទៅប៉ះពិដានដើម្បីផ្ទប់បិទចង្អូរអណ្តាតមុខអោយជិត
ហើយរនាំងក្រអូមត្រូវឃ្លាតចេញពីសន្ទះដើមមាត់មកជិតអណ្តាត។
ដូចនេះ សូរ [c] ជាសូរខ្យល់ស្ទះត្បៀតរវាងក្រអូមមុខនិងអណ្តាតមុខ។
-តាមខ្សែរលកសូរនៃពាក្យ
ចៃ [cai] និងពាក្យ ជួរ [cu:ǝ] សូរ [c] មិនធ្វើអោយខ្សែសំឡេងញ័រទេ គឺជាសូរថ្លង់។
សរុបមក
សូរ [c] ជាសូរថ្លង់ (ជាសូរខ្យល់ស្ទះ អណ្តាតមុខ
ក្រអូមមុខ ថ្លង់)
បើជាខ្យល់ប្រកប [c]
ជាសូរលេបដូចពាក្យ កាច [ka:c] កាច់ [kac] ។
No comments:
Post a Comment