Friday, December 30, 2016

វិភាគសូរព្យញ្ជនៈ # 6

សូរ [ch] ឆ.ឈ


-តាមរូបចំហៀងមាត់ៈ កាលណាចុងអណ្តាតមកជិតជួរធ្មេញមុខខាងក្រោម ខ្នងអណ្តាតក៏ពង់ទៅទល់ក្រអូមលើ ប៉ះរួចក៏ទម្លាក់ចុះភា្លមដើម្បីបញ្ចេញខ្យល់។ កាលណាយកដៃមកបាំងពីមុខមាត់ យើងឃើញថាមានខ្យល់ចេញមកប៉ះដៃ គឺជាសូរមានខ្យល់។
            -តាមវិធីផ្តិតក្រអូមៈ អណ្តាតប៉ះក្រអូមទាំងសងខាងក្រាស់បន្តិច រនាំងក្រអូមបិទបំពង់ច្រមុះជិត និងសន្ទះដើមមាត់។ ដូចនេះ [ch] ជាសូរខ្យល់ចង្អៀត មានខ្យល់។
            -តាមសភាពខ្សែរលកសំឡេងនៃពាក្យ ឆី និងពាក្យ ឈឺ សូរ [ch]មិនធ្វើអោយខ្សែសម្លេងញ័រទេគឺជាសូរថ្លង់​ ។

            រួមសេចក្តីមក [ch] ជាសូរថ្លង់ ខ្យល់ស្ទះក្រអូមកណ្តាល ខ្នងអណ្តាតចង្អៀតមានខ្យល់។ ដោយលែក សូរ [ch] គ្មានប្រើជាព្យញ្ជនៈប្រកបទេ។

No comments:

Post a Comment

Search Here