វិភាគសូរព្យញ្ជនៈ # 1
សូរព្យញ្ជនៈខ្យល់ស្ទះ
សូរក្រុម
[p],
[b], [t], [d], [c], [k] និងក្រុម [ph], [th], [ch], [kh]។
ព្យញ្ជនៈខ្យល់ស្ទះ (ឥតខ្យល់)
-តាមរូបចំហៀងមាត់
: មុំថ្គាមតូចណាស់ ខ្នងអណ្តាតទម្លាក់ចុះពេញទី
ខ្នងអណ្តាតនិងពិដានមិនប៉ះគ្នាទេ
-តាមវិធីផ្តិតក្រអូម
: មុនពេលបន្លឺ អណ្តាតនិងថ្គាមត្រូវរៀបចំស្ថានភាព ហើយប្រឹង
ដូចនេះសូរ ប៉.ព ជាសូរស្ទះខ្យល់ ព្រោះការបន្លឺមានការរៀបចំស្ថានភាពនៃប្រដាប់បន្លឺ
ការប្រឹងនៃប្រដាប់នបន្លឺ និងការផ្លាស់ទីកន្លែងនៃប្រដាប់បន្លឺពីទីបន្លឺដើម្បីលែងសន្ទះខ្យល់។
-តាមសភាពខ្សែរលកសំឡេងនៃពាក្យ
: ប៉ី និង ពូ ពុំធ្វើអោយចន្លោះខ្សែសំឡេងញ័រទេ។
ដូចនេះ [p] ជាសូរថ្លង់។ ប៉ុន្តែខ្សែរលកនៃពាក្យ បើ
និងពាក្យ សាប៊ូ សូរ [b] ធ្វើអោយចន្លោះខ្សែសំឡេងញ័រ។
ដូចនេះ [b]
ជា សូរឮ។
រួមមក : សូរ [p]
ជាសូរខ្យល់ស្ទះបបូរមាត់់ ថ្លង់
សូរ [b] ជាសូរខ្យល់ស្ទះបបូរមាត់
ឮ
-ក្នុងឋានៈជាខ្យល់ប្រកបសូរ [p] គេសម្គាល់បានតែលក្ខណៈបន្លឺ ឯលក្ខណៈឮគ្មានជាសូរលេប ចំណែកសូរ [b] ជាសូរឮ តែមិនដែលប្រើជាខ្យល់ប្រកបទេ។
ជំរាបសួរ។ ខ្ញុំបានអានអំពីសូររបស់អក្សរខ្មែរ រួចហើយខ្ញុំចំណាំឃើញ គេសរសេរ ពន្យល់សូររបស់ព្យព្ជានះជានិមិត្តសញ្ញា សូរ [b]។ តើលោកអាចជួយរកសរសេរជាសូរក្នុងសូរសៀងជាភាសាខ្មែរបានទេពីព្រោះខ្ញុំបានជួបអ្នកជាច្រើនគេមិនដឹងថា សូរនេះយ៉ាងដូចម្តេច។
ReplyDeleteសូមអរគុណ