Saturday, December 31, 2016

វិភាគសូរស្រៈទោល # 2

ខ ស្រៈទោលកណ្តាល

ខ.១ សូរស្រៈអ៊ឺ [ɯ:]


-តាមរូបថតចំហៀងប្រហោងមាត់ៈ ចុងអណ្តាតសង្កត់លើជើងធ្មេញមុខខាងក្រោម អណ្តាតមុខងើបទេរទៅក្រោយ ខ្នងអណ្តាតងើបទៅរកពិដានរឹង ហើយអណ្តាតក្រោយងើបត្រង់ដើម្បីបញ្ចេញសំឡេងយ៉ាងវែង។
-តាមខ្សែសំឡេងរលកសូរនៃពាក្យ ឌឺ [ dɯ: ] សូរ អ៊ឺ ធ្វើឱ្យចន្លោះខ្សែសំឡេងញ័រ គឺជាសូរ ឮ ។
ដូចនេះ សូរ អ៊ឺ ជាសូរបិទកណ្តាលវែងឮតាមមាត់។
ô សូរ អ៊ឺ ឮវែងនៅមុខព្យញ្ជនៈប្រកប ត.ទ [ t ]  ដូចជា ពឺត [ pɯ:t ] បឺត [ pɯ:t ]  យឺត [ jɯ:t ]
ôសូរ អ៊ឺ ឮវែងចំពោះសូរសង្កត់ព្យាង្គ ដូចជា៖
ពន្លឺ [ pɔnlɯ: ]    បំភ្លឺ [ pɒmphlɯ: ]    ជំងឺ [ cɔmŋɯ: ]    រន្ទឺ [ rɔntɯ: ]

ខ.២ សូរស្រៈ អ៊ឹ [ɯ]

-តាមរូបចំហៀងប្រហោងមាត់ៈ អណ្តាតងើបបន្តិច ហើយរុញខ្នងអណ្តាតរាងមូលទៅរកលក្រអូមរឹង។       អណ្តាតក្រោយរាងកោងចុះទៅក្រោម។ ការបញ្ចេញសំឡេងត្រូវសន្ទះខ្សែសំឡេងកាត់អោយខ្លី។
-តាមវិធីផ្តិតក្រអូម ៖
- អណ្តាតប៉ះពិដានទាំងសងខាង
                               - រនាំងក្រអូមងើប​
ដូចនេះ អ៊ឹ ជាសូរកណ្តាលខ្លីតាមមាត់។
            -តាមឧបករណ៍ស្ថេដូស្កូប សូរ អ៊ឹ នៃពាក្យ ទឹក [ tɯk ] និង រឹង [ rɯŋ ] រឹប [ rɯp ] បានធ្វើឱ្យចន្លោះខ្សែសំឡេងញ័រ គឺជាសូរឮ ។  ដូចនេះ​សូរ អ៊ឹ ជាសូរបិទកណ្តាលខ្លីឮតាមមាត់។
            ô សូរ អ៊ឹ [ɯ] ឮខ្លីកាលណានៅមុខព្យញ្ជនៈប្រកប៖ ប៉.ព [p], ត.ទ [t], ម​ [m],  ន.ណ [n], [ŋ] និង [h] ដូចជា៖
            រឹប [ rɯp ]        រឹម [ rɯm ]       ទឹក [ tɯk ]       មឹន [ mɯn ]     ឬក្ស [ rɯk ]     ទឹស [ tɯh ]
            ôសូរ អ៊ឹ [ɯ] ឮខ្លីនៅត្រង់ពាក្យព្យាង្គសង្កត់សូរ ដូចជា ទទឹង [ tɔtɯŋ ] កំពិស [ kɒmpɯh ] និងព្យាង្គបន្ថើរសូរដូចជា ព្រឹក្សា [ prɯksa: ]

ខ.៣ សូរស្រៈ អឺ [œ:]

-តាមរូបចំហៀងមាត់ៈ ចុងអណ្តាតសង្កត់លើជើងធ្មេញមុខខាងក្រោម។ អណ្តាតមុខងើបទេរបន្តិច ខ្នង      អណ្តាតងើបទៅរកក្រអូមរឹង ដើម្បីបញ្ចេញសំឡេង។ អណ្តាតក្រោយធ្លាក់ចុះមកក្រោម។
          -តាមវិធីផ្តិតក្រអូមៈ អណ្តាតប៉ះជើងថ្គាម និងពិដានក្រោយ។ រនាំងក្រអូមងើបទៅប៉ះនឹងសន្ទះដើមមាត់
ការបញ្ចេញសំឡេងមានសភាពវែងគឺជាសូរកណ្តាលវែងតាមមាត់។
            -តាមឧបករណ៍ស្ថេដូស្កូបៈ ពាក្យ សឺ [ sœ: ] និងពាក្យ ស្លឺ [ slœ: ] បានធ្វើឱ្យខ្សែសំឡេងញ័រ គឺជាសូរឮ ។
            រួមសេចក្តីមក សូរ អឺ គឺជាសូរបិទកណ្តាលវែងតាមមាត់។
            ô សូរ អឺ œ: ] ឮសូរវែងកាលណានៅមុខព្យញ្ជនៈប្រកប់៖ ប៉.ព​ [p],​ ត.ទ [t], ម​ [m],​ ន.ណ [n], [ŋ], [ɲ], យ​ [j]  ដូចជា៖
            ប៉ឺប [ bœ:p]      ឡឺម [lœ:m]     វ៉ឺយ [vœ:j]        បឺត[bœ:t]        ម៉ឺង [mœ:ŋ]      ម៉ឺន [mœ:n]
            ôសូរ អឺ [œ: ] ឮវែងនៅត្រង់ព្យាង្គសង្កត់សូរដូចក្នុងពាក្យ៖
            បន្លឺ [ bɔnlœ: ] កុំប៉ឺត [ kɒmpœ:t]


ខ.៤ សូរស្រៈ អឹ [œ]

ប៉ុន្តែខ្នងអណ្តាតងើបយ៉ាងស្រាលទៅរកពិដានរឹង។ ដើម្បីបញ្ចេញសំឡេងត្រូវសន្ទះខ្សែសំឡេងកាត់ឱ្យខ្លី។ អណ្តាតក្រោយទម្លាក់ចុះមកក្រោម។ រនាំងក្រូអូមងើប។
            តាមវិធីផ្តិតក្រអូម៖ អណ្តាតប៉ះក្រអូមទាំងសងខាង តាំងពីថ្គាមមកក្រោយ។
            ដូចនេះ សូរ អឹ [œ]ជាសូរកណ្តាលខ្លីតាមមាត់។
            ô​សូរ [œ] ឮខ្លីនៅមុខព្យញ្ជនៈប្រកប៖ ប.ព [p], ក.គ [k], [m], [ŋ], [h] ដូចជា៖
            ហឹប [hœp]       ដឹក [dœk]        ត្រឹម [trœm]     ដឹង [dœŋ]        កឹះ [kœh]
            ôសូរ [œ]​ ឮខ្លីជានិច្ចនៅត្រង់ព្យាង្គសង្កត់សូរដូចជា ប្រឹក្សា [ prœksa:]

 ខ.៥ សូរស្រៈ អ៊ [ɔ:]
ចុងអណ្តាតនៅឆ្ងាយបន្តិចពីជើងធ្មេញក្រោមខាងមុខ។ អណ្តាតមុខងើបបន្តិច ខ្នងអណ្តាតពង់រាងមូល ហើយរុញខ្នងអណ្តាតក្រោយឱ្យទៅជិតសន្ទះដើមមាត់។
            -តាមវិធីផ្តិតក្រអូម : អណ្តាតប៉ះពិដានទាំងសងខាងគ្រប់ផ្នែកខាងក្រោយរនាំងក្រអូមងើប តែបិទប្រហោងច្រមុះមិនសូវជិតទេ។ ការបញ្ចេញសំឡេងបង្ហូរវែង។ ដូចនេះ អ៊ ជាសូរក្រោយ វែងតាមមាត់។
            ô អ៊ [ ɔ: ] ឮវែងនៅមុខព្យញ្ជនៈប្រកប៖ ប.ព [p], ត.ទ [t], ក.គ [k], [m], ន.ណ​ [n], [ŋ], ល.ឡ [l]     [r], យ​ [j] ដូចជា៖
            គ្រប [ krɔ:p ]   ព្រម [prɔ:m]     រល [rɔ:l ]          រត់ [ rɔ:t ]          មន [ mɔ:n ]                 
ភរ [p ɔ:r ]         ពក [pɔ:k]         មង [mɔ:ŋ]        ញយ [ɲɔ:j]
ô អ៊ [ ɔ: ] ឮវែងនៅត្រង់ព្យាង្គសង្កត់សូរ ដូចជា ញញួរ [ ɲɔ:ɲu:ə]      ពពែ [pɔ:pɛ:]               
មមែ [m ɔ:mɛ:]                        ព្រនង់ [prɔ:nɔ:ŋ]

 ខ៦ សូរ អ៊' [ ɔ ]
តែអណ្តាតក្រោយងើបឡើងបន្តិចនៅពេលបញ្ចេញសំឡេង ដែលត្រូវសន្ទះខ្សែសំឡេងកាត់អោយខ្លី។ ដូចនេះ អ៊ ជាសូរបើកមធ្យមឮខ្លីតាមមាត់នៅខាងក្រោយយ។
ô អ៊ [ ɔ ] ឮខ្លីនៅមុខព្យញ្ជនៈប្រកប៖ ប.ព [p], ទ.ត [t], ក.គ [k], [m], ន.ណ [n], [ɲ], [ŋ],       ល.ឡ [l], [s], [h] ដូចជា៖
គប់ [kɔp]          នំ [nɔm]           ពោះ [pɔh]      រត់ [rɔt]                        ធន [thɔn]        គល់ [kɔl]
លក់ [lɔk]        ជញ្ជូន [cɔŋcu:n]          ទង់ [tɔŋ]
ô អ៊ [ ɔ ] ឮខ្លីបន្តិចនៅត្រង់ព្យាង្គសង្កត់សូរ ដូចជា រវល់ [rɔvɔl]         ពិរោះ [pirɔh]    
សំពត់ [sɒmpɔt]

ខ៧ សូរ អ [ ɒ: ]

-ចុងអណ្តាតស្ថិតនៅក្រោមជើងធ្មេញមុខខាងក្រោម។ អណ្តាតមុខងើបបន្តិច។ ខ្នងអណ្តាតងើបទៅរកក្រអូមទន់ដែលជាទីបន្លឺ។ អណ្តាតក្រោយទេរចុះក្រោម។
            -តាមវិធីផ្តិតក្រអូម : អណ្តាតមិនប៉ះក្រអូមទេ។ រនាំងក្រអូមងើប តែបិទប្រហោងច្រមុះមិនជិតទេ។ ការបញ្ចេញសំឡេងបង្ហូរវែង គឺជារនាំងក្រអូមវែងតាមមាត់។
            -តាមខ្សែរលកនៃពាក្យ ង៉ក [ŋɒ:k] សូរ អ [ɒ:] ធ្វើឱ្យខ្សែសំឡេងញ័រ គឺជាសូរឮ។
            ô[ɒ:] ឮវែងនៅមុខព្យញ្ជនៈប្រកប៖ ប.ព [p], ទ.ត [t], ក.គ [k], [m], ន.ណ [n], [r],              [ŋ],[j]  ដូចជា៖
            កប [kɒ:p]        កម [kɒ:m]       អរ [ɒ:r]                 ចត [cɒ:t]         បន [bɒ:n]        ថយ [thɒ:j]
            កក [kɒ:k]        បង [bɒ:ŋ]
            ô [ɒ:] ឮវែងនៅត្រង់ព្យាង្គសង្កត់សូរដូច​ជា កំដរ [kɒmdɒ:] សសរ [sɒsɒ:r]  បបរ [bɒbɒ:r]  
            ô [ɒ:] ឮខ្លីនៅត្រង់ព្យាង្គបន្ថើរសូរ ដូចជា ក្របី [krɒbɛi]        កកាយ[kɒka:j] និងឮខ្លីនៅត្រង់ព្យាង្គបញ្ជាក់សូរ ដូចជា ក៏ [kɒ]               ដ៏ [dɒ]

ខ ៨ សូរ អ'​​ [ ɒ ]
ចុងអណ្តាត និងអណ្តាតមុខមានសភាពដូចសូរ ដែរ តែខ្នងអណ្តាតងើបទៅរកក្រអូមទន់។ នៅពេលបង្ហូរសំឡេងត្រូវសន្ទះខ្សែសំឡេងកាត់ឱ្យខ្លី។
            -តាមវិធីផ្តិតក្រអូម៖ អណ្តាតប៉ះក្រអូមក្រោយយ៉ាងស្រាល។ រនាំងក្រអូមងើប។ ដូចនេះ អ' ជាសូរក្រោយខ្លីតាមមាត់។
-តាមការពិសោធន៍សូរ អ' ពាក្យ កង់​ និង អស់ ធ្វើឱ្យខ្សែសំឡេងញ័រ ដូចនេះ អ' ជាសូរឮ។
រួមមក អ' ជាសូរបើកមូលទ្រវែងរនាំងក្រអូមឮខ្លីតាមមាត់។
ô អ' [ɒ] ឮខ្លីនៅមុខព្យញ្ជនៈប្រកប៖ ប.ព [p], ទ.ត [t], ក.គ [k], [m], ន.ណ [n], [ɲ], [ŋ],       ល.ឡ [l], [s], [h] ដូចជា៖
            កប់ [kɒp]         ដំ [dɒm]           អស់ [?ɒs]        កត់ [kɒt]          បន់ [bɒn]         កល់ [kɒl]
            កក់ [kɒk]         កោះ [kɒh]
            ô អ' [ɒ] ឮខ្លីជានិច្ចនៅត្រង់ព្យាង្គបន្ថើរសូរដូចជាពាក្យ៖ កង្កែប [kɒŋkaɛ:p]      អង្ក [?ɒŋkɒ:]    អំបោះ [?ɒmbɒh]
ôអ' [ɒ] ឮខ្លីនៅត្រង់សង្កត់សូរដូចពាក្យ៖          កំណត់ [kɒmnɒt]         ស្របក់ [srɒbɒk]
កំសត់ [kɒmsɒt]           ប្រលង [brɒlɒŋ]


ខ៩ សូរ អា' [a] 
-ចុងអណ្តាតក្រាបសន្ធឹងលើថ្គាមក្រោម។ ខ្នងអណ្តាតងើបយ៉ាងបន្ថើរទៅរករនាំងក្រអូម។ ​​​ ហើយរុញខ្នង          អណ្តាតក្រោយទៅរកចន្ទល់ដើមមាត់។
-តាមវិធីផ្តិតក្រអូម : អណ្តាតឥតប៉ះក្រអូមទេ។ ការបញ្ចេញសំឡេងត្រូវសន្ទះខ្សែសំឡេងកាត់ឱ្យខ្លី ដូចនេះ អា' គឺជាសូរក្រោយខ្លីឮតាមមាត់។
ô អា' [a] ឮខ្លីជានិច្ចនៅមុខព្យញ្ជនៈប្រកប៖ ប.ព [p], ទ.ត [t], ក.គ [k], ច.ឆ [c], [m],       ន.ណ [n],     [ɲ], [ŋ], ល.ឡ [l], [h] ដូចជា៖
ចាប់ [cap]        កាច់ [kac]        កាក់ [kak]        ដះ [dah]          ដាល់ [dal]        កាន់ [kan]
ដាំ [dam]          បាញ់ [baɲ]       តាំង [taŋ]          ចាស់ [cah]      


Search Here